Revelation of John 14

1បន្ទាប់មកខ្ញុំ​មើល​ទៅ​ឃើញកូនចៀមឈរ​នៅ​លើភ្នំស៊ីយ៉ូនហើយនៅជាមួយព្រះអង្គ​មាន​មនុស្ស​មួយ​សែន​បួន​ម៉ឺន​បួន​ពាន់​នាក់​ដែល​មាន​ព្រះ​នាម​របស់​ព្រះអង្គនិង​ព្រះ​នាម​ព្រះ​វរ​បិតា​របស់​ព្រះអង្គសរសេរ​នៅ​លើថ្ងាស​របស់​គេ 2ខ្ញុំបាន​សំឡេងមួយពី​លើ​មេឃ​មក​ដូចជាសំឡេងទឹកជាច្រើននិងដូចជាសំឡេងផ្គរលាន់យ៉ាងខ្លាំងហើយសំឡេងដែល​ខ្ញុំ​បាន​នោះ​គឺ​ដូចជា​សំឡេង​របស់​ពួក​អ្នកលេងពិណ​កំពុង​ប្រគំពិណ​របស់​ខ្លួន 3ពួកគេច្រៀងចម្រៀងមួយថ្មីនៅមុខបល្ល័ង្កនៅមុខសត្វ​មាន​ជីវិត​ទាំង​បួននិង​នៅ​មុខ​ពួក​ចាស់ទុំហើយគ្មាន​អ្នកណា​អាចរៀនចម្រៀង​នោះ​បានឡើយលើកលែងតែ​មនុស្ស​មួយ​សែន​បួន​ម៉ឺន​បួន​ពាន់​នាក់​ដែល​ត្រូវ​បាន​លោះចេញពីផែនដី​ប៉ុណ្ណោះ។ 4មនុស្សទាំងនេះគឺជា​ពួក​អ្នក​ដែលមិន​បាន​ធ្វើ​ឲ្យ​ខ្លួន​ស្មោកគ្រោកជាមួយនឹងស្រ្ដីដ្បិត​ពួកគេ​បាន​រក្សា​ខ្លួន​ឲ្យ​នៅ​បរិសុទ្ធ។ ​អ្នក​ទាំងនេះ​គឺ​ជា​ពួក​អ្នក​ដែលដើរតាមកូនចៀមគ្រប់ទីកន្លែងដែល​កូន​ចៀម​ទៅ។ ​អ្នក​ទាំងនេះ​ត្រូវ​បាន​លោះចេញពី​ចំណោម​មនុស្ស​ទុក​ជា​ផលដំបូង​ថ្វាយ​ដល់​ព្រះជាម្ចាស់និង​ដល់​កូនចៀម 5ហើយនៅមាត់​របស់​ពួកគេមិនឃើញ​មាន​សេចក្ដីភូតភរឡើយ​ពួកគេ​ជា​មនុស្ស​ឥត​បន្ទោស​បាន 6ហើយខ្ញុំ​ក៏​បាន​ឃើញទេវតាមួយ​រូប​ទៀតហោះនៅកណ្ដាលអាកាស​ទាំង​មានដំណឹងល្អ​ដែល​នៅ​អស់កល្បជានិច្ច​ដើម្បី​ប្រកាសប្រាប់​អស់​អ្នកដែលរស់នៅលើផែនដី​គឺ​ដល់គ្រប់ប្រទេស​គ្រប់​កុលសម្ព័ន្ធ​គ្រប់​ភាសានិង​គ្រប់​ជនជាតិ 7ទេវតានោះ​បន្លឺសំឡេងយ៉ាងខ្លាំងថា៖ ​«ចូរ​កោតខ្លាចព្រះជាម្ចាស់ហើយថ្វាយសិរីរុងរឿង​ដល់​ព្រះអង្គចុះដ្បិតពេល​ដែល​ព្រះអង្គត្រូវជំនុំជម្រះ​បាន​មកដល់ហើយ​ចូរ​ថ្វាយបង្គំ​ព្រះអង្គ​ដែល​បាន​បង្កើត​ផ្ទៃ​មេឃផែនដីសមុទ្រនិងប្រភពទឹកទាំងឡាយចុះ»។ 8មានទេវតា​មួយ​រូប​ទៀត​ជា​ទេវតា​ទីពីរ​បាន​មកតាមក្រោយ​រួច​បន្លឺ​ឡើង​ថា៖ ​«រលំហើយរលំហើយក្រុងបាប៊ីឡូនដ៏ធំដែល​បាន​ឲ្យ​ជនជាតិទាំងឡាយផឹកស្រានៃអំពើអសីលធម៌ខាងផ្លូវភេទ​ដ៏​រោលរាល​របស់​ខ្លួន»។ 9បន្ទាប់មកមាន​ទេវតាមួយ​រូប​ទៀត​ជា​ទេវតា​ទីបី​បាន​មកតាមក្រោយ​រួច​បន្លឺសំឡេងយ៉ាងខ្លាំងថា៖ ​«បើអ្នកណាថ្វាយបង្គំសត្វសាហាវនោះនិងរូបចម្លាក់​របស់​វាហើយទទួលយកសញ្ញាសំគាល់​នៅ​លើថ្ងាស​នៅ​លើដៃ​របស់​ខ្លួន 10អ្នកនោះ​នឹង​ត្រូវ​ផឹកស្រានៃកំហឹង​របស់​ព្រះជាម្ចាស់​ជា​ស្រា​ដ៏​សុទ្ធ​ឥត​លាយ​ដែល​បាន​ចាក់ចូល​ក្នុងពែងនៃ​សេចក្ដី​ក្រោធរបស់ព្រះអង្គហើយ​អ្នក​នោះ​នឹង​ត្រូវ​ទទួលទារុណកម្មនៅក្នុងភ្លើងនិងស្ពាន់ធ័រ​នៅ​ចំពោះ​មុខ​ពួក​ទេវតាបរិសុទ្ធនិង​នៅ​ចំពោះ​មុខកូនចៀម 11នោះផ្សែងនៃទារុណកម្ម​របស់​ពួកគេ​ក៏​ហុយឡើងអស់កល្បជានិច្ច​ពួកគេ​គ្មានសេចក្ដីស្រាកស្រាន្ដឡើយ​ទាំង​ថ្ងៃ​ទាំង​យប់​គឺ​ពួក​អ្នក​ដែលថ្វាយបង្គំសត្វនោះនិងរូបចម្លាក់​របស់​វាព្រមទាំងអ្នកណាដែលទទួលសញ្ញាសំគាល់នៃឈ្មោះ​របស់​វា​ផង»។ 12នេះហើយ​គឺ​ជា​សេចក្ដីអត់ធ្មត់របស់​ពួក​បរិសុទ្ធ​ដែល​កាន់តាមបញ្ញត្ដិ​របស់​ព្រះជាម្ចាស់និងជំនឿ​នៅក្នុង​ព្រះ​យេស៊ូ 13ខ្ញុំក៏​បាន​សំឡេងមួយ​ពី​លើ​មេឃ​មក​ថា៖ ​«ចូរ​សរសេរ​ដូច្នេះ​ថា​មាន​ពរ​ហើយ​អស់​អ្នកដែលស្លាប់នៅក្នុងព្រះអម្ចាស់ពី​ពេលនេះ​តទៅ!» ​ព្រះ​វិញ្ញាណ​ក៏​មានបន្ទូលថា​«មែន​ហើយ​ពួកគេ​នឹង​បាន​សម្រាកពីការនឿយហត់​របស់​ពួកគេដ្បិតការប្រព្រឹត្ដិ​របស់​ពួកគេតាមជាប់ពួកគេ»។ 14ពេលនោះខ្ញុំ​មើល​ទៅ​ឃើញពពក​មួយ​ដុំហើយ​មាន​ម្នាក់​ដូចជាកូនមនុស្សអង្គុយលើពពកនោះ​ទាំង​ពាក់មកុដមាស​នៅ​លើក្បាលនិង​កាន់​កណ្ដៀវ​ដ៏​មុតនៅ​នឹង​ដៃ​របស់​លោក 15មានទេវតាមួយ​រូប​ទៀតចេញពី​ព្រះ​វិហារមក​ទាំង​ស្រែក​ឡើង​ដោយសំឡេងយ៉ាងខ្លាំង​ទៅ​កាន់​អ្នក​ដែលអង្គុយ​នៅ​លើពពក​នោះ​ថា៖ ​«សូម​ប្រើកណ្ដៀវ​របស់​លោក​ទៅ​ច្រូតចុះដ្បិតដល់ពេលច្រូត​ហើយ​ពីព្រោះចម្រូត​នៅ​ផែនដីទុំ​ហើយ»។ 16ដូច្នេះអ្នក​ដែលអង្គុយ​នៅ​លើពពក​ក៏​បោះកណ្ដៀវ​របស់​លោកទៅលើផែនដី​នោះ​ផែនដី​ក៏​ត្រូវ​បាន​ច្រូត 17មានទេវតាមួយ​រូប​ទៀតចេញពី​ព្រះ​វិហារដែលនៅស្ថានសួគ៌ទេវតានោះ​ក៏​មានកណ្ដៀវមួយ​ដ៏​មុតដែរ 18បន្ទាប់មកទេវតាមួយ​រូប​ទៀត​ដែល​មានអំណាចលើភ្លើងក៏​ចេញ​ពីកន្លែងថ្វាយតង្វាយមកហើយ​ទេវតា​នោះ​បន្លឺសំឡេងយ៉ាងខ្លាំង​ទៅ​ទេវតា​ដែលមានកណ្ដៀវ​ដ៏​មុត​នោះ​ថា៖ ​«ចូរ​ប្រើកណ្ដៀវ​ដ៏​មុត​របស់​អ្នកទៅប្រមូលចង្កោមទំពាំងបាយជូរនៅផែនដីចុះដ្បិតផ្លែវាទុំ​ហើយ»។ 19ដូច្នេះទេវតា​នោះ​ក៏​បោះ​កណ្ដៀវ​របស់​គាត់ទៅលើផែនដីហើយប្រមូល​ផល​ទំពាំងបាយជូរ​នៅ​លើ​ផែនដី​រួច​បោះ​ចូល​ទៅក្នុងកន្លែងបញ្ជាន់ផ្លែទំពាំងបាយជូរដ៏ធំនៃសេចក្ដីក្រោធ​របស់​ព្រះជាម្ចាស់ 20កន្លែងបញ្ជាន់ផ្លែទំពាំងបាយជូរ​នោះ​ក៏​ត្រូវ​បាន​គេ​យក​ទៅ​បញ្ជាន់​នៅ​ខាងក្រៅទីក្រុងហើយ​មាន​ឈាមចេញពីកន្លែងបញ្ជាន់ផ្លែទំពាំងបាយជូរនោះឡើងដល់បង្ហៀរសេះ​ចម្ងាយ​មួយពាន់ប្រាំមួយរយស្ដេឌៀ
Copyright information for KhmKCB